យ៉ូស្វេ 15:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១ អាល់គីតាប បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា |
ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់
រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។
ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
ហិមតា គារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) និងស៊ីអោរ ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ក្រុងអាយីន និងវាលស្មៅជុំវិញ ក្រុងយូថា និងវាលស្មៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅជុំវិញ គឺទាំងអស់មានក្រុងប្រាំបួន ពីកុលសម្ព័ន្ធទាំងពីរនេះ។
លោកសាំយូអែលក្រោកឡើងពីព្រលឹម ដើម្បីទៅជួបនឹងស្ដេចសូលនៅព្រឹកនោះ មានគេជម្រាបលោកសាំយូអែលថា៖ «ស្ដេចសូលបានយាងមកដល់កើមែលហើយ ទ្រង់បានបោះគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅគីលកាលវិញ»។
គេក៏ចេញទៅស្រុកស៊ីភមុនសូល។ តែពេលនោះ ដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។
ស្ដេចសូល និងពលទាហានក៏ទៅរក ហើយមានគេមកជម្រាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន ពេលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ។
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។
ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកគង្វាលចៀមរបស់លោក គេបាននៅជាមួយយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វីមួយនៅវេលាដែលគេនៅត្រង់កើមែលដែរ។