Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 រីឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ា‌ម្អែល គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​ម្នាក់​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មែល គឺ​មេសា ជា​កូន​ច្បង ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារី‌សា ដែល​ជា​ឪពុក​របស់​ហេ‌ប្រុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ា‌ម្អែល នោះ​គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​១​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន

សូមមើលជំពូក ចម្លង

អាល់គីតាប

42 រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មែល គឺ​មេសា ជា​កូន​ច្បង​ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារី‌សា ដែល​ជា​ឪពុក​របស់​ហេ‌ប្រុន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:42
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន កូន​ជា​កូន​ច្បង ជា​ឫទ្ធិ និង​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​ពុក កូន​មាន​កិត្តិ‌យស និង​មាន​ឥទ្ធិ‌ឫទ្ធិ​លើស​គេ។


សាលូម​បង្កើត​យេកា‌មា ហើយ​យេកា‌មា​បង្កើត​អេលី‌សាម៉ា។


កូន​របស់​ហេប្រុន គឺ​កូរេ ថាពួរ រេគេម និង​សេម៉ា។


កូន​របស់​សាម៉ាយ គឺ​ម៉ាអូន ហើយ​ម៉ាអូន ជា​ឪពុក​បេត-ស៊ើរ។


នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់ម៉ា‌ណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា និង​ក្រុង​គី‌បៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។


ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេ‌នូហូត។


កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។


យេហ៊ីអែល ជា​អ្នក​សង់​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ដែរ ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា។


ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។


មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍


ស៊ីភ ថេលែម ប្អាឡូត


កៃឡា អាក់ស៊ីប និង​ម៉ារីសា ទាំង​អស់​មានប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ក្រុង​ម៉ាអូន កើមែល ស៊ីភ យូថា


គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​រក​សូល​នៅ​ត្រង់​គី‌បៀរ ទូល​ថា៖ «ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ជម្រក​ដ៏​រឹង​មាំ​នៅ​ហូរ៉េសា លើ​ភ្នំ​ហា‌គីឡា ខាង​ត្បូង​ទី​រហោ‌ស្ថាន។


គ្រា​នោះ ពួក​ស្រុក​ស៊ីភ​បាន​ចូល​មក​គាល់​ស្តេច​សូល នៅ​ត្រង់​គី‌បៀរ​ទូល​ថា៖ «ដាវីឌ​កំពុង​ពួន​នៅ​ក្នុង​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​វាល​យេស៊ីម៉ូន »។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម