រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។
យ៉ូស្វេ 15:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីភ ថេលែម ប្អាឡូត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីភ តេលែម បេអាឡូត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីភ១ ថេលែម១ ប្អាឡូត១ អាល់គីតាប ស៊ីភ តេលែម បេអាឡូត |
រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំ ដោយសារព្រះនាមព្រះអង្គ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ។
ដូច្នេះ ស្ដេចសូលក៏កេណ្ឌប្រមូលប្រជាជន ហើយរាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួនពីរសែននាក់ និងពួកយូដាមួយម៉ឺននាក់ទៀត។
ដាវីឌបានពួននៅក្នុងជម្រកលាក់ខ្លួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកស្តេចសូលចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះមិនប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់ស្តេចឡើយ។
គ្រានោះ ពួកស្រុកស៊ីភឡើងទៅរកសូលនៅត្រង់គីបៀរ ទូលថា៖ «ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងជម្រកដ៏រឹងមាំនៅហូរ៉េសា លើភ្នំហាគីឡា ខាងត្បូងទីរហោស្ថាន។
គេក៏ចេញទៅស្រុកស៊ីភមុនសូល។ តែពេលនោះ ដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។