ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) និងពួកកាប់ថោរីម។
យ៉ូស្វេ 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាស្រុកដែលនៅសល់ គឺស្រុកទាំងប៉ុន្មានរបស់សាសន៍ភីលីស្ទីន និងស្រុកទាំងប៉ុន្មានរបស់សាសន៍កេស៊ូរី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន នឹងស្រុករបស់សាសន៍កេស៊ូរីទាំងអស់ អាល់គីតាប ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល |
ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) និងពួកកាប់ថោរីម។
សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។
ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា»។
បុត្របន្ទាប់ គឺគីលាប ដែលប្រសូត្រពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ តើអ្នកមានការអ្វីនឹងយើង តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។
វេទនាដល់ឯងរាល់គ្នាដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ម្នាលឯងរាល់គ្នាជាសាសន៍កេរេធីមអើយ! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នាហើយ ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកមិនឲ្យមាន អ្នកណាសល់នៅទៀតឡើយ។
យ៉ាអ៊ារជាកូនម៉ាណាសេ បានចាប់យកតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ូរី និងស្រុកម៉ាកាធី ហើយគាត់ដាក់ឈ្មោះទឹកដីបាសាន តាមឈ្មោះរបស់ខ្លួន គឺហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ)។
ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន
ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា
ក៏ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្ដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី រស់នៅកណ្ដាលពួកអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។
រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន
គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។