និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
យ៉ូស្វេ 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ អាល់គីតាប យ៉ូស្វេ និងជនជាតិអ៊ីស្រអែលបានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដី ខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ យ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលចែកគ្នា ជាកម្មសិទ្ធិ។ |
និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរ តាមពូជអំបូររបស់គេ។
គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន
«បន្ទាប់មក ពួកយើងបានធ្វើដំណើរវិលទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយពួកយើងដើរព័ទ្ធជុំវិញភ្នំសៀរអស់ជាច្រើនថ្ងៃ។
ហើយបង្គាប់ប្រជាជនថា អ្នករាល់គ្នាត្រូវដើរកាត់ដែនដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចអ្នករាល់គ្នា។ ដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ក្រុងបាល-កាដ ដែលនៅក្នុងជ្រលងភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើរម៉ូន។ លោកចាប់បានស្តេចគេទាំងអស់ ហើយវាយសម្លាប់ស្ដេចទាំងនោះចោល។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
កាលសាសន៍អ៊ីស្រាអែលទាំងអស់កំពុងដើរឆ្លងនៅលើដីស្ងួត ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតទាល់តែសាសន៍អ៊ីស្រាអែលទាំងអស់បានឆ្លងផុតទន្លេយ័រដាន់។
ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នៅស្រុកភ្នំ និងនៅតំបន់វាលទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស បានឮដំណឹងនេះ