Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គឺ​ស្រុក​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់ជម្រាល ទី​រហោ‌ស្ថាន និង​តំបន់​ណេកិប ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជម្រាល​ភ្នំ តំបន់​វាល​រហោ‌ស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស)

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោ‌ស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរីស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 12:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី


បន្ទាប់​មក លោក​អាប់‌រ៉ាម​ក៏​ចេះ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប​ទៀត។


មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។


ដ្បិត​ទេវតា​របស់​យើង​នឹង​ទៅ​មុន​អ្នក ហើយ​នាំ​អ្នក​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ


ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក


«ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់! អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​ទៅ​បណ្ដេញ​សាសន៍​នានាដែល​ធំ​ជាង ហើយ​ពូកែ​ជាងអ្នក គឺ​ជា​ក្រុង​ធំៗ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ


ដូច្នេះ លោក​យ៉ូស្វេ​វាយ​ប្រហារ​ស្រុក​នោះ​ទាំង​មូល គឺ​ស្រុក​ភ្នំ តំបន់​ណេកិប តំបន់​វាល​ទំនាប តំបន់ជម្រាល​ភ្នំ ព្រម​ទាំង​ស្តេច​របស់​គេ​ទាំង​អស់។ លោក​មិន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម អស់​រលីង​គ្មាន​សល់ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់។


ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ តំបន់​ណេ​កិប​ទាំង​អស់ ស្រុក​កូសែន​ទាំង​អស់ តំបន់​វាល​ទំនាប តំបន់អារ៉ាបា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។


ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នៅ​ស្រុក​ភ្នំ និងនៅ​តំបន់​វាល​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស បាន​ឮដំណឹង​នេះ


ក្រោយ​មក ប្រជាជន​យូដា​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែលរស់​នៅ​ស្រុក​ភ្នំ នៅ​តំបន់​ណេកិប និង​នៅ​តំបន់​វាល​ទំនាប​ថែម​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម