បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
យ៉ូស្វេ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងទៅកាន់ពួកស្តេចនៅស្រុកភ្នំភាគខាងជើង នៅតំបន់អារ៉ាបា ខាងត្បូងគីណារ៉ូត នៅតំបន់វាលទំនាប និងនៅតំបន់ឌ័រដែលនៅខាងលិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងស្ដេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច អាល់គីតាប ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ ភ្នំតំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ |
បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។
ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។
នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា
កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
អ្នកក្រុងគីបៀនក៏ចាត់គេឲ្យមកជួបលោកយ៉ូស្វេនៅជំរំគីលកាល ជម្រាបថា៖ «សូមកុំបោះបង់អ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ហើយជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ បានប្រមូលគ្នាទាស់នឹងយើងខ្ញុំហើយ»។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ តំបន់ណេកិបទាំងអស់ ស្រុកកូសែនទាំងអស់ តំបន់វាលទំនាប តំបន់អារ៉ាបា និងស្រុកភ្នំរបស់អ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ
នៅគ្រានោះ លោកយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ គឺលោកបានបំផ្លាញគេ និងទីក្រុងរបស់គេទាំងស្រុង។
និងតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតខាងកើត ហើយបន្តទៅទិសខាងកើតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល តាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា
ឯនៅក្នុងជ្រលងភ្នំ មានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ូកូថ និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត។
ពួកម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញ គឺអស់បីស្រុក
ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។