ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
យ៉ូស្វេ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ម៉ូសេ ជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរក្រោកឡើង ហើយនាំប្រជាជនទាំងនេះឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេ គឺដល់ប្រជាជនអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល អាល់គីតាប «ម៉ូសាជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។ |
ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលមកក្នុងទឹកដី ដែលព្រះអង្គប្រាប់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅកាន់កាប់។
រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតគ្មានអ្នកណាមួយនៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។
នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
ចំណែកឯម៉ូសេ ជាអ្នកបម្រើរបស់យើង យើងមិនធ្វើដូច្នោះទេ ព្រោះគាត់ជាអ្នកស្មោះត្រង់ក្នុងដំណាក់របស់យើងទាំងមូល។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខសាសន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកត្រូវទៅជាមួយប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់គេថា នឹងឲ្យដល់គេ។ អ្នកត្រូវឲ្យគេចាប់យកស្រុកនោះ ទុកជាមត៌ក។
ដូច្នេះ លោកម៉ូសេជាបាវបម្រើរបស់ព្រះយេហូវ៉ា ក៏ស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖
«ចូរដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា "ចូរត្រៀមស្បៀងអាហារទៅ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក"»។