តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវាចេញពីខ្ញុំយ៉ាងណាទៅ?
យ៉ូប 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំថា "ខ្ញុំនឹងបំភ្លេចតម្អូញរបស់ខ្ញុំ ក៏នឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹង សើចសប្បាយឡើងវិញ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំពោលថា: “ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្ដីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនឹងមានចិត្តធូរឡើងវិញ អាល់គីតាប ប្រសិនបើខ្ញុំពោលថា: “ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ” |
តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវាចេញពីខ្ញុំយ៉ាងណាទៅ?
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។
កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកម្សាន្ត សេចក្ដីតប់ប្រមល់ទៅ
សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ