Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 8:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឱ​បើ​ខ្ញុំ​អាច​កម្សាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ តែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ តែ​គ្មាន​អ្វី​អាច​សំរាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

សូមមើលជំពូក ចម្លង




យេរេមា 8:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។


ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ខំ​ជួយ​កម្សាន្ត​ទុក្ខ​ខ្ញុំ ដោយ​ព្រោះ​សាសន៍​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​នោះ​ឡើយ។


ពី​ដំណើរ​ពួក​ហោរា ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។


យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។


ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ


ខ្ញុំ​បាន​ឮ ហើយ​ខ្ញុំ​ក៏​ញ័រ​រន្ធត់ បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ ដោយ​ឮ​សំឡេង​នោះ ក្នុង​ឆ្អឹង​របស់​ខ្ញុំពុក​ទៅ​ៗ ខ្ញុំ​ក៏​ទន់​ជើងនៅ​ស្ងៀម ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម