នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។
យ៉ូប 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ អាល់គីតាប ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។ |
នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។
កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យមុខរីករាយ របស់ខ្ញុំបាត់ចេញឡើយ។
ទោះបើខ្ញុំសុចរិត ក៏ខ្ញុំមិនអាចទូលឆ្លើយនឹងព្រះអង្គបានដែរ គឺខ្ញុំត្រូវតែអង្វរសូមសេចក្ដីមេត្តា ពីចៅក្រមរបស់ខ្ញុំវិញ ។
ដ្បិតព្រះអង្គបំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ធ្វើឲ្យខ្ញុំមានរបួសច្រើនឡើងដោយឥតហេតុ
កាលព្រះយេហូវ៉ាបានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។
កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។