«នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ ជាសេចក្ដីជូរល្វីង ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។
យ៉ូប 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ អាល់គីតាប គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច |
«នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ ជាសេចក្ដីជូរល្វីង ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។
សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។
ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំងពីរមុខនោះទៅទៀត។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។