នៅទីនោះ ពួកអ្នកទោស មានសេចក្ដីសម្រាកព្រមគ្នា គេមិនឮសូរកំហែង នៃអ្នកនាយតម្រួតទៀតទេ។
យ៉ូប 39:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ អាល់គីតាប វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ |
នៅទីនោះ ពួកអ្នកទោស មានសេចក្ដីសម្រាកព្រមគ្នា គេមិនឮសូរកំហែង នៃអ្នកនាយតម្រួតទៀតទេ។
ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
ឥឡូវនេះ ចូរទៅធ្វើការវិញទៅ យើងគ្មានចំបើងឲ្យអ្នករាល់គ្នាទេ តែត្រូវធ្វើឥដ្ឋឲ្យបានគ្រប់ចំនួន»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។