ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 39:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ

សូមមើលជំពូក

អាល់គីតាប

វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។

សូមមើលជំពូក



យ៉ូប 39:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​ឥត​មាន​ទី​សង្ឃឹម នោះ​ខ្ញុំ​បាន​ញញឹម​ដល់​គេ ហើយ​គេ​មិន​បាន​ធ្វើ​ឲ្យ​មុខ​រីក‌រាយ របស់​ខ្ញុំ​បាត់​ចេញ​ឡើយ។


តើ​ត្រូវ​មាន​អ្នក​ណា​ទូល​ព្រះ‌អង្គ ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ? បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។


បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ​ផ្លេកៗ និង​ដែក​ពួយ​ផង។


វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា "ហេះ‌ហេ" វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។


ប្រសិន‌បើ​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ព្រះ‌អង្គ​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​បាន​ទទួល​ស្ដាប់​សំឡេង​របស់​ខ្ញុំ​ដែរ។


ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។


យើង​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់ តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា តើ​យើង​បាន​ធ្វើ​អ្វី​នេះ គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម។


តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ?


កាល​ពួក​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិ‌ភោគ​ឬ​ទេ?»