យ៉ូប 39:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកម្លាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាបោលនៅតាមជ្រលងភ្នំ ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកំឡាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ អាល់គីតាប វាបោលនៅតាមជ្រលងភ្នំ ហើយបញ្ចេញកម្លាំង សំរុកទៅរកសមរភូមិ។ |
ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។
គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
យើងបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញ ពីអំពើអាក្រក់របស់ខ្លួន ដោយថា តើយើងបានធ្វើអ្វីនេះ គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ