យ៉ូប 39:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសំរាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទំលាក់កូនឬទេ អាល់គីតាប ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ? |
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «ស្រីសួស្ដី!»
ស្ដេចសូលក៏យកមនុស្សចំនួនបីពាន់នាក់ ដែលជ្រើសរើសពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ។