ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 38:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ ឲ្យ​បង្ហូរ​ទឹក​ចុះ​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​នឹង​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក

សូមមើលជំពូក

អាល់គីតាប

តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ ឲ្យ​បង្ហូរ​ទឹក​ចុះ​មក

សូមមើលជំពូក



យ៉ូប 38:37
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​រយ​នៃ​អាយុ​របស់​លោក​ណូអេ ក្នុង​ខែ​ទី​ពីរ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ពីរ​ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​រន្ធ​ទឹក​ផុស​ចេញ​ពី​ជម្រៅ​ធំ​មក ហើយ​ទ្វារ​មេឃ​ក៏​បាន​បើក​ចំហ​ដែរ។


ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។


ពេល​នោះ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង ដែល​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ហើយ​ទឹក​នឹង​មិន​ជន់​ឡើង​លិច​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ។


តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ?


ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ?


ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ?


ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។