យ៉ូប 38:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា អាល់គីតាប តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា? |
តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវ ទៅឯទីលំនៅនៃសេចក្ដីនោះ?
ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។
ព្រះអង្គចាត់សេចក្ដីងងឹតមក ហើយធ្វើឲ្យស្រុកងងឹត ពួកលោក មិនបានទាស់ទទឹង នឹងព្រះបន្ទូលរបស់ព្រះអង្គទេ។
ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ចូរសរសើរតម្កើងដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងព្រះអង្គធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះព្រះអង្គនឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្ដីស្លាប់ និងជាងងឹតយ៉ាងក្រាស់វិញ
ឯអស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
ដ្បិតមើល៍ ព្រះដែលសូនធ្វើភ្នំ ហើយបង្កើតខ្យល់ ព្រះអង្គថ្លែងប្រាប់ឲ្យមនុស្សស្គាល់គំនិតរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយព្រះអង្គដើរជាន់ទីខ្ពស់ៗនៃផែនដី ព្រះនាមរបស់ព្រះអង្គគឺ «យេហូវ៉ា ជាព្រះនៃពួកពលបរិវារ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។