យ៉ូប 34:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យយើងរាល់គ្នារើសយក សេចក្ដីណាដែលត្រឹមត្រូវ សម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់ សេចក្ដីដែលល្អនៅក្នុងចំណោមយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យយើងរាល់គ្នារើសយកសេចក្ដីណាដែលត្រឹមត្រូវ សំរាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្ដីដែលល្អនៅក្នុងចំណោមយើង អាល់គីតាប យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។ |
ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចប់ ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
ដ្បិតលោកយ៉ូបបានពោលថា "ខ្ញុំសុចរិត ព្រះបានដកយក សេចក្ដីយុត្តិធម៌ចេញពីខ្ញុំហើយ
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ឯអស់អ្នកដែលបានឃើញ ក៏ពោលថា៖ «មិនដែលឃើញមានអំពើដូច្នេះកើតឡើងទេ តាំងពីថ្ងៃដែលពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ រហូតដល់ថ្ងៃនេះ ដូច្នេះ ត្រូវតែពិចារណារឿងនេះ ត្រូវតែពិគ្រោះគ្នា ហើយសម្រេចសេចក្ដីទៅ»។
មើល៍ អ្នករាល់គ្នាជាកូនចៅអ៊ីស្រាអែលអើយ សូមអ្នករាល់គ្នាបញ្ចេញគំនិតមក ហើយសម្រេចចិត្តនៅទីនេះចុះ!»។