ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
យ៉ូប 33:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក ចេញពីអំពើអាក្រក់ ហើយការពារមនុស្សកុំឲ្យមានអំនួត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត អាល់គីតាប ធ្វើដូច្នេះ ទ្រង់នាំមនុស្សឲ្យងាក ចេញពីអំពើអាក្រក់ ហើយការពារមនុស្សកុំឲ្យមានអំនួត |
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។
ប៉ុន្តែ ព្រះបាទហេសេគាមិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះហឫទ័យអំនួត បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ។
អស់ទាំងថ្ងៃអាយុខ្ញុំបានកន្លងហួសទៅ គម្រោងការរបស់ខ្ញុំត្រូវរលាយ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ។
ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សម្រាប់គ្រប់ការទាំងអស់ ព្រោះអំពើអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេយ៉ាងធ្ងន់។
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។
ព្រះអង្គបានចិញ្ចឹមអ្នកនៅក្នុងទីរហោស្ថាន ដោយនំម៉ាណាដែលដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នក ប្រយោជន៍នឹងប្រោសឲ្យអ្នកបានសេចក្ដីល្អនៅចុងបំផុត ។