នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត។
យ៉ូប 3:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ ពួកអ្នកទោស មានសេចក្ដីសម្រាកព្រមគ្នា គេមិនឮសូរកំហែង នៃអ្នកនាយតម្រួតទៀតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ អាល់គីតាប អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។ |
នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រោះស្តេចនោះមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។