Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​ទាសករ​ក៏​បាន​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច ម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​បាវ​ក៏​បាន​រួច​ពី​ចៅហ្វាយ​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច ម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 3:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី ហើយ​ក៏​មាន​ដង្កូវចោះ​ខ្មោច​គេ​ដូច​គ្នា។


គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា បាន​ទៅ​មុខ​គេ​ដែរ


នៅ​ទី​នោះ ពួក​អ្នក​ទោស មាន​សេចក្ដី​សម្រាក​ព្រម​គ្នា គេ​មិន​ឮ​សូរ​កំហែង នៃ​អ្នក​នាយ​តម្រួត​ទៀត​ទេ។


ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិតដល់​អ្នក ដែល​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ?


ដ្បិត​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សម្រាប់ ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។


គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ទាំង​អ្នក​មាន ទាំង​ក្រ​គ្រប់​គ្នា


គេ​ភ័យ​ខ្លាច​នឹង​ទី​កន្លែង​ខ្ពស់ៗ ក៏​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ចេញ​ផ្កា ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ ឯ​សេចក្ដី​ប៉ង​ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ព្រោះ​មនុស្ស​តែង​ឆ្ពោះ​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។


ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មកត្រូវ​ទទួល​ការ​ជំនុំ‌ជម្រះ​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម