យ៉ូប 26:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចងទប់ទឹកនៅក្នុងពពក យ៉ាងក្រាស់របស់ព្រះអង្គ ហើយពពកមិនធ្លាយពីក្រោមទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ អាល់គីតាប ទ្រង់បង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ |
គឺក្នុងកាលដែលយើងបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង
ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។
ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។
តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ? តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ? តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន? តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន? តើព្រះអង្គនោះមានព្រះនាមជាអ្វី? ហើយព្រះរាជបុត្រារបស់ព្រះអង្គ តើមានព្រះនាមជាអ្វី? បើឯងដឹង ចូរប្រាប់មក។
ពេលព្រះអង្គបានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាន នៅទីជម្រៅឲ្យបានមានកម្លាំង
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។