ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
យ៉ូប 26:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្តរបស់ព្រះអង្គ បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារព្រះហស្ដរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទំលុះពស់ ដែលកំពុងតែលឿនទៅ អាល់គីតាប ទ្រង់ធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ទ្រង់ ទ្រង់ចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារដៃរបស់ទ្រង់។ |
ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី ស្រស់បស់ឡើងវិញ។
នៅគ្រានោះ ព្រះយេហូវ៉ានឹងយកដាវមុតក្លាដ៏ធំ ហើយមានកម្លាំងរបស់ព្រះអង្គទៅធ្វើទោសដល់សត្វសម្បើម ជានាគដែលរត់ពួន គឺសត្វសម្បើម ជានាគក្ងិចក្ងក់នោះឯង ហើយព្រះអង្គនឹងសម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ។
នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។