យ៉ូប 24:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជម្រក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ អាល់គីតាប រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជំរក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ |
មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់ របស់ពួកអ្នកក្រីក្រផង
៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសម្លាញ់ ឱព្រាបរបស់យើង ជាអ្នកបរិសុទ្ធរបស់យើងអើយ ចូរបើកទ្វារឲ្យយើងផង ដ្បិតក្បាលយើងទទឹកជោកដោយសន្សើម សរសៃសក់យើងផង ដោយទឹកដែលធ្លាក់នៅពេលយប់។
ពួកអ្នកដែលធ្លាប់មានអាហារឆ្ងាញ់ៗបរិភោគ បែរជាត្រូវដាច់ពោះស្លាប់នៅតាមផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង ក៏បែរជានៅគំនរផេះទៅវិញ។
គេដើររសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងភ្នំ។ លោកីយ៍មិនស័ក្ដិសមនឹងអ្នកទាំងនោះទេ។