អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសម្លាញ់ខ្លួនផង។
យ៉ូប 24:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពង្រត់សត្វលារបស់ពួកកំព្រា គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេពង្រត់សត្វលារបស់ពួកកំព្រាទៅបាត់ គេទទួលបញ្ចាំយកគោរបស់ស្រីមេម៉ាយ អាល់គីតាប គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។ |
អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសម្លាញ់ខ្លួនផង។
មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលជីវិតរបស់គេជារបស់បញ្ចាំហើយ។
ប្រសិនបើឃើញអ្នកណាចាប់អ្នកណាម្នាក់ ក្នុងចំណោមពួកបងប្អូនរបស់ខ្លួន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើដូចជាទាសករ ឬយកទៅលក់ អ្នកចាប់នោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។