យ៉ូប 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គេពង្រត់សត្វលារបស់ពួកកំព្រាទៅបាត់ គេទទួលបញ្ចាំយកគោរបស់ស្រីមេម៉ាយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គេពង្រត់សត្វលារបស់ពួកកំព្រា គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។ សូមមើលជំពូកអាល់គីតាប3 គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។ សូមមើលជំពូក |
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ