ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
យ៉ូប 23:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងបានស្គាល់ពាក្យណា ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលព្រះអង្គ ចង់មានព្រះបន្ទូលតប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលព្រះអង្គ សព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលទ្រង់ចង់មានបន្ទូលតប អាល់គីតាប ខ្ញុំមុខជាដឹងសេចក្ដីដែលទ្រង់នឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលទ្រង់ ពេញចិត្តមានបន្ទូលមកខ្ញុំ។ |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់ទូលនៅចំពោះព្រះអង្គ ហើយនឹងបំពេញមាត់ខ្ញុំ ដោយសេចក្ដីជជែកតវ៉ា។
តើព្រះអង្គប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំឬ? ទេ គឺព្រះអង្គនឹងប្រុងស្តាប់ខ្ញុំវិញ។