Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ ដោយ​សេចក្ដី​ជជែក​តវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះអង្គ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះអង្គ​ឲ្យ​អស់​សេចក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ខ្ញុំ​នឹង​បាន​រៀប‌រាប់​ពី​ដំណើរ​ខ្ញុំ​ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ​ដោយ​សេចក្ដី​ជជែក​តវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​អង្វរ​ទ្រង់ ខ្ញុំ​នឹង​ថ្លែង​ជម្រាប​ទ្រង់​ឲ្យ​អស់​សេចក្ដី។

សូមមើលជំពូក ចម្លង




យ៉ូប 23:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក​ជា​ប្រាកដ ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​គ្នា​ច្រើន​ឥត​គណនា ដូច​ខ្សាច់​នៅ​សមុទ្រ"»។


មើល៍ ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត។


ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង


ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ព្រះ‌អង្គ​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ព្រះ‌អង្គ​ទៅ​អេះ


ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ ហើយ​យល់​សេចក្ដី​ដែល​ព្រះ‌អង្គ ចង់​មាន​ព្រះ‌បន្ទូល​តប។


សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា ត្រូវ​ទូល​ដល់​ព្រះ‌អង្គ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សម្ដី​ទេ។


«ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។


ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។


ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។


ចូរ​រំឭក​យើង ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រៀប​រាប់‌ប្រាប់​ពី​ហេតុ​ផល​របស់​អ្នក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​សុចរិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម