ហេតុអ្វីបានជាកូនលួចរត់ចេញមកស្ងាត់ៗ ហើយបញ្ឆោតពុក មិនប្រាប់ឲ្យពុកដឹងដូច្នេះ? គួរតែឲ្យពុកបានជូនដំណើរដោយអំណរ ដោយច្រៀង វាយស្គរ និងលេងពិណផង។
យ៉ូប 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វារាល់គ្នាច្រៀងតាមចង្វាក់គែននឹងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ អាល់គីតាប ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ |
ហេតុអ្វីបានជាកូនលួចរត់ចេញមកស្ងាត់ៗ ហើយបញ្ឆោតពុក មិនប្រាប់ឲ្យពុកដឹងដូច្នេះ? គួរតែឲ្យពុកបានជូនដំណើរដោយអំណរ ដោយច្រៀង វាយស្គរ និងលេងពិណផង។
រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ!
តែមើល៍ មានសុទ្ធតែអំណរ ហើយរីករាយវិញ ជាការសម្លាប់គោ និងចៀម ស៊ីសាច់ ហើយផឹកស្រាទំពាំងបាយជូរ ដោយពោលថា ចូរយើងស៊ី ហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះ យើងត្រូវស្លាប់ហើយ។
ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។