គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
យ៉ូប 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលធ្លាប់ឃើញគេ នឹងលែងឃើញគេទៀតហើយ នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ ក៏គ្មាននរណាឃើញគេទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ អាល់គីតាប អ្នកដែលធ្លាប់ឃើញគេ នឹងលែងឃើញគេទៀតហើយ នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ ក៏គ្មាននរណាឃើញគេទៀតដែរ។ |
គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណ នៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
អ្នកនោះនឹងមិនដែលត្រឡប់ មកផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេ។
ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នឹងមិនឃើញទៀតឡើយ ព្រះនេត្ររបស់ព្រះអង្គនឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា យើងមិនបានឃើញឯងទេ។
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។
ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។