លោកយកខ្លាញ់ទឹកដោះ និងទឹកដោះរាវ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខបុរសទាំងបី រួចខ្លួនលោកផ្ទាល់ក៏ឈរនៅជិត ក្រោមដើមឈើនោះ ហើយបុរសទាំងបីក៏បរិភោគ។
យ៉ូប 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ ដ៏សម្បូណ៌ហូរហៀរ ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងលែងមើលទឹកឃ្មុំដែលហូរដូចទឹកទន្លេ នឹងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត អាល់គីតាប គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ ដ៏សម្បូណ៌ហូរហៀរ ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។ |
លោកយកខ្លាញ់ទឹកដោះ និងទឹកដោះរាវ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខបុរសទាំងបី រួចខ្លួនលោកផ្ទាល់ក៏ឈរនៅជិត ក្រោមដើមឈើនោះ ហើយបុរសទាំងបីក៏បរិភោគ។
ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។
ដូច្នេះ មេទ័ពដែលស្តេចបានផ្អែកអង្គលើដៃលោក បានឆ្លើយទៅអ្នកសំណព្វរបស់ព្រះថា៖ «បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន?» អេលីសេឆ្លើយតបថា៖ «ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ»។
ជាវេលាដែលខ្ញុំបានលាងជើង ដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ដរាបដល់យើងមកនាំអ្នករាល់គ្នាទៅនៅឯស្រុកមួយ ដូចជាស្រុករបស់អ្នករាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចម្ការទំពាំងបាយជូរផង។
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ។
ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ និងទឹកឃ្មុំបរិភោគគ្រប់គ្នា។
នោះគ្មានអ្នកណានឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់ដូនតារបស់គេឡើយ គឺក្នុងចំណោមអ្នកទាំងនោះដែលមើលងាយយើង គ្មានអ្នកណាបានឃើញស្រុកនោះឡើយ។
គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម