នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
យ៉ូប 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយកអំបែងឆ្នាំងសម្រាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកយកអំបែងឆ្នាំងសំរាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ អាល់គីតាប អៃយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។ |
នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
ឯប្រពន្ធរបស់លោកពោលថា៖ «តើបងនៅតែរក្សាសេចក្ដីទៀងត្រង់ដល់កាលណាទៀត? សូមដាក់បណ្ដាសា ព្រះ ហើយស្លាប់ទៅចុះ!»។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
ដ្បិតទូលបង្គំមានឈឺរោលរាលពេញក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ឱកូនស្រីនៃប្រជារាស្ត្ររបស់យើងអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែមួយ ជាទំនួញយ៉ាងជូរចត់បំផុត ព្រោះមេបំផ្លាញនឹងមកលើយើងរាល់គ្នាភ្លាម។
គេនឹងបន្លឺសំឡេងឡើងឲ្យឮគ្របលើអ្នក គេនឹងយំខ្សឹកខ្សួល ព្រមទាំងបាចធូលីដីទៅលើក្បាល ហើយដេកននៀលនៅក្នុងផេះ។
ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ ស្ដេចក៏យាងចុះពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ។
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។