គេនឹងចេញពីសេចក្ដីងងឹតមិនរួច អណ្ដាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅដោយសារខ្យល់។
យ៉ូប 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ ហើយអណ្ដាតភ្លើងនៅចង្ក្រាន របស់គេក៏លែងភ្លឺដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ អាល់គីតាប ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ ហើយអណ្ដាតភ្លើងនៅចង្ក្រាន របស់គេក៏លែងភ្លឺដែរ។ |
គេនឹងចេញពីសេចក្ដីងងឹតមិនរួច អណ្ដាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅដោយសារខ្យល់។
ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ?
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
តើប៉ុន្មានដងហើយ ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់? តើប៉ុន្មានដងហើយ ដែលមានសេចក្ដីលំបាកកើតដល់គេ? តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ព្រះអង្គ?
អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។
ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។
ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
រីឯអស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរអ្នករាល់គ្នាដើរក្នុងអណ្ដាតភ្លើងរបស់អ្នក ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ អ្នកនឹងបានតែប៉ុណ្ណោះពីដៃយើង ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។
តែពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។
កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។