Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 18:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់ ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រាន របស់​គេ​ក៏​លែង​ភ្លឺ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់ ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រាន របស់​គេ​ក៏​លែង​ភ្លឺ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 18:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច អណ្តាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​នៃ​ទ្រង់


ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​ទៅ​ឬ​អី។


នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ


សេចក្ដី​នេះ​ក៏​កើត​ឡើង​ជា​ញឹក‌ញយ​ដែរ​ទេ​តើ គឺ​ចង្កៀង​នៃ​មនុស្ស​អាក្រក់​រលត់​ទៅ ក៏​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ ដ្បិត​ព្រះ‌ទ្រង់​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ដែរ


ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។


អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។


ឫក​ខ្ពស់នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។


ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។


ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ជា​ចំពប់​នឹង​អ្វី​ទេ។


នែ អស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​ក្នុង​អណ្តាត​ភ្លើង​របស់​ឯង ហើយ​កណ្តាល​កន្ទុយ​ឧស​ដែល​ឯង​បាន​បង្កាត់​នោះ​ចុះ ឯង​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​អញ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។


តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់នឹង​ភក់​ឡើង


កាល​ណា​អញ​ពន្លត់​ឯង នោះ​អញ​នឹង​បាំង​ផ្ទៃ​មេឃ ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ អញ​នឹង​បាំង​ថ្ងៃ​ដោយ​ពពក ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម