យ៉ូប 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអង្គប់បង្កប់ចាំចាប់គេ ហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានខ្សែរូតបង្កប់ក្នុងដីសំរាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ អាល់គីតាប មានអង្គប់បង្កប់ចាំចាប់គេ ហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។ |
សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់ មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នឹងបានជាចំណែកក្នុងពែងរបស់គេ។
យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ