តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ?
យ៉ូប 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចព្រះជាម្ចាស់ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង អាល់គីតាប ចំណែកឯអ្នកវិញ អ្នកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចអុលឡោះ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះទ្រង់បានទៀត! |
តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ?
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។
តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តា ជាទីពេញចិត្តសម្រាប់គេ ហើយអំពាវនាវដល់ព្រះអង្គរាល់ពេលវេលាដែរឬ?
អ្នកដែលមិនសម្ដែង សេចក្ដីអាណិតអាសូរដល់មិត្តភក្ដិ អ្នកនោះលែងកោតខ្លាច ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយ។
នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។
អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
ដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសារជំនឿឬ? ទេ មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេតើ។
ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។