យ៉ូប 15:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងយើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់លោកទៅទៀត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងយើងមានទាំងមនុស្សក្បាលស្កូវ នឹងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត អាល់គីតាប ក្នុងចំណោមយើងខ្ញុំ ក៏មានពួកអះលីជំអះ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់អ្នកទៅទៀត! |
ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
នៅខាងក្រៅផ្ទះ គេនឹងស្លាប់ដោយមុខដាវ ហើយនៅខាងក្នុង គេនឹងភ័យញាប់ញ័រ ដ្បិតមនុស្សកំលោះក៏ដូចជាស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ និងមនុស្សសក់ស្កូវផង។
ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនតំណតមក ចូរសួរឪពុករបស់អ្នកចុះ គាត់នឹងសម្ដែងឲ្យអ្នកដឹង ហើយសួរពួកចាស់ទុំរបស់អ្នកផង គេនឹងប្រាប់ដល់អ្នក។