តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
យ៉ូប 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល អាល់គីតាប សូមទ្រង់ងាកមើលចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ |
តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។
ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំមិនចង់រស់រហូតទេ ដូច្នេះ សូមទុកឲ្យទូលបង្គំនៅម្នាក់ឯងចុះ ដ្បិតអាយុរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
តើដល់កាលណាទើបព្រះអង្គ បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង?
សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។
តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។