ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
យ៉ូប 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ អាល់គីតាប សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ! |
ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
សេចក្ដីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្ដីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។