យ៉ូប 12:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រចៀក តើមិនស្តាប់លពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី អាល់គីតាប ត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។ |
តើមានអំពើទុច្ចរិតណានៅអណ្ដាតខ្ញុំឬ? តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬ។
ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។
ដើម្បីជួយអ្នករាល់គ្នាឲ្យពិចារណាមើលពីអ្វីដែលប្រសើរបំផុត ហើយឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឥតកន្លែងបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ
ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។