ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កម្សាន្ត​នៅ​លើ​ផែនដី»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​វិញ​ថា៖ «ខ្ញុំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។

សូមមើលជំពូក



យ៉ូប 1:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅ‌ហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា៖ «កេហា‌ស៊ី​អើយ ឯង​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។


រួច​សេះ​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​ចេញ​ទៅ​តាម ហើយ​រក​ផ្លូវ​ឲ្យ​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ផែនដី»។ ទេវតា​បង្គាប់​វា​ថា៖ «ទៅ​ចុះ ហើយ​ដើរ​ចុះ​ឡើង​នៅ​ផែនដី» ដូច្នេះ វា​ក៏​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ទៅ។


«ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​ដើរ​ចុះ​ឡើង​នៅ​តំបន់​ហួត‌ហែង ដើម្បី​រក​កន្លែង​សម្រាក តែ​រក​មិន​បាន​សោះ។


ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។


ហើយ​វា​នឹង​ចេញ​ទៅ បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ឲ្យ​វង្វេង គឺ​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​ប្រមូល​គេ​មក​ច្បាំង។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។