ពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ និងអ្នក គេបានថ្លែងទំនាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺថ្លែងទំនាយពីចម្បាំង ពីការអាក្រក់ និងពីអាសន្នរោគផង។
យ៉ូណាស 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាសម្តងទៀតថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់យូណើសម្ដងទៀតថា៖ |
ពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ និងអ្នក គេបានថ្លែងទំនាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺថ្លែងទំនាយពីចម្បាំង ពីការអាក្រក់ និងពីអាសន្នរោគផង។
សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
«ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។