ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 8:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សម្ងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ព្រះអង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​នៅ​ភាំង នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ទ្រង់

សូមមើលជំពូក

អាល់គីតាប

«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ទ្រង់​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ទ្រង់។

សូមមើលជំពូក



យេរេមា 8:14
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ​ថា៖ «ឥឡូវ​នេះ សេបា​ជា​កូន​ប៊ីគ្រី ធ្វើ​ដាក់​យើង​លើស​ជាង​អាប់សា‌ឡុម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​របស់​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​គេច​ពី​យើង​បាត់​ទៅ»។


ខ្ញុំ​បាន​នៅ​ស្ងៀម ឥត​និយាយ​ស្ដី គឺ​បើ​ទោះ​ជា​ការ​ល្អ ក៏​ខ្ញុំ​មិន​និយាយ​ដែរ ហើយ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង


គេ​ឲ្យ​ថ្នាំ​ពុល​មក​ទូល‌បង្គំ​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក គេ​យក​ទឹក​ខ្មេះ​ឲ្យ​ទូល‌បង្គំ​ផឹក


ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​អ្នក​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត។


ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ពិត។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្ដី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។


គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប់​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា។


ប៉ុន្តែ ពេល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ។


គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​គេ​បាន​បង្រៀន​ដល់​គេ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​ចិញ្ចឹម​ជន​ជាតិ​នេះ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក។


ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ហើយ​កាល​ណាសាច់​ញាតិ​របស់​ខ្លួន គឺ​អ្នក​ដែល​បូជា​សព ចូល​ទៅ​លើក​សាក​សព​នាំ​ចេញ​ពី​ផ្ទះ គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់ ក្នុង​ផ្ទះ​ថា «តើ​មាន​អ្នក​ណា​នៅ​ជា‌មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​ថា «គ្មាន​ទេ»។ ពេល​នោះ សាច់​ញាតិ​នោះ​នឹង​ពោល​ថា «កុំ​មាត់​អី!» យើង​មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទេ។


ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។


មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ហើយ។


គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។


ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ មាន​បុរស ឬ​ស្រ្ដី​ណា ឬ​ពូជ​អំបូរ​ណា ឬ​កុល‌សម្ព័ន្ធ​ណា ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង ទៅ​គោរព​បម្រើ​ព្រះ​របស់​សាសន៍​ទាំង​នោះ។ ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល និង​ផ្លែ​ល្វីង​ជូរ​ចត់


ដើម​ទំពាំង​បាយ​ជូរ​របស់​គេ ចេញ​ពី​ដើម​ទំពាំង​បាយ​ជូរ​របស់​ក្រុង​សូដុម និង​ពី​ចម្ការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ផ្លែ​មាន​ជាតិ​ពុល ចង្កោម​របស់​គេ​ក៏​ជូរ​ចត់​ដែរ