ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 51:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ដើម បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់ បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពី​មុន បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ដើមបាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពី​មុន​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ដៃ​របស់អុលឡោះ‌តាអាឡា ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។

សូមមើលជំពូក



យេរេមា 51:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា៖ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎!


បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ស្រវឹង។


យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។


មាន​រដូវ​រាំង‌ស្ងួត មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង។


មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា‌មួយ​នាង ក៏​មាន​គេ​នាំ​ពួក​សេបា ពី​ទី​រហោ‌ស្ថាន​មក ជា‌មួយ​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។


ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន


ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។


មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​ពីរ មក​តាម​ក្រោយ ពោល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ រលំ​ហើយ រលំ​ហើយ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ជាតិ​សាសន៍ ផឹក​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​អំពើ​សហាយ​ស្មន់​របស់​វា»។


ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​ជា​មួយ​ស្ត្រី​នោះ ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​នៃ​អំពើ​សហាយ‌ស្មន់​របស់​នាង»។


ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​តុប​តែង​ខ្លួន​ដោយ​មាស ត្បូង​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា ទាំង​កាន់​ពែង​មាស​មួយ​នៅ​នឹង​ដៃ ពេញ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​សេចក្ដី​ស្មោក‌គ្រោកនៃ​អំពើ​សហាយ​ស្មន់​របស់​នាង។


គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង​សុទ្ធ​តែ​ជា​អ្នក​ធំ​នៅ​ផែនដី ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​មន្ត​អាគម​របស់​ឯង


ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។


ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។