ពួកអ្នកដែលឃើញអ្នក គេនឹងសម្លឹងមើលចំអ្នក ហើយពិចារណាអ្នកដោយពាក្យថា៖ តើមនុស្សនេះឬ ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើក
យេរេមា 51:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីកំពុងញាប់ញ័រក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ា សម្រេចធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូន ត្រូវខូចបង់ ឥតមានអ្នកណានៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ព្រះអង្គ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីកំពុងញាប់ញ័រ ក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ាទ្រង់សំរេចនឹងធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូនត្រូវខូចបង់ ឥតមានអ្នកណានៅ អាល់គីតាប ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលអុលឡោះតាអាឡាប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ទ្រង់ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។ |
ពួកអ្នកដែលឃើញអ្នក គេនឹងសម្លឹងមើលចំអ្នក ហើយពិចារណាអ្នកដោយពាក្យថា៖ តើមនុស្សនេះឬ ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើក
ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោក នឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
ឥតមានអ្នកណានៅ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់ទទេ អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូន នឹងអស្ចារ្យក្នុងចិត្ត ហើយធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ទីក្រុង។
មានដាវមកលើពួកភូតភរ គេនឹងវង្វេងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុត។
ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តរបស់ទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន។
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សារបស់ព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានគិតសម្រេចទាស់នឹងក្រុងបាប៊ីឡូន ហើយការដែលព្រះអង្គបានសម្រេចទាស់នឹងពួកអ្នកស្រុកខាល់ដេចុះ គឺថាពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ហើយឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។
ផែនដីក៏ញ័រ ដោយឮសូរការចាប់យកក្រុងបាប៊ីឡូន សម្រែករបស់គេបានឮនៅក្នុងចំណោមសាសន៍នានា។
គេនឹងមិនយកថ្មពីអ្នក សម្រាប់ធ្វើជាថ្មជ្រុងផ្ទះ ឬជាឫសជញ្ជាំងឡើយ គឺអ្នកនឹងត្រូវចោលស្ងាត់ជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេ។
ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ។
ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ គ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ។
មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុក ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ។
ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។
ដោយហេតុនេះ តើស្រុកមិនញាប់ញ័រ ហើយគ្រប់គ្នាដែលរស់នៅក្នុងស្រុក តើមិនសោយសោកទេឬ? អើ ស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ និងចម្រើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៅស្រុកអេស៊ីព្ទដែរ។
ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា៖ «រលំហើយ ក្រុងបាប៊ីឡូនដ៏ធំបានរលំហើយ! ។ ក្រុងនេះបានក្លាយជាលំនៅរបស់ពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច ជាកន្លែងរបស់អស់ទាំងសត្វស្លាបអសោច និងជាកន្លែងរបស់អស់ទាំងសត្វសាហាវអសោច ហើយគួរឲ្យខ្ពើម។