ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
យេរេមា 51:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបំបាក់បំបែកទាំងសេះ និងអ្នកជិះផង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងរទេះចម្បាំង និងអ្នកបរ ដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រើអ្នកសម្រាប់កម្ទេចសេះ និងទាហានដែលជិះនៅលើវា យើងបានប្រើអ្នក សម្រាប់កម្ទេច រទេះចម្បាំង និងអ្នកបរវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបំបាក់បំបែកទាំងសេះ នឹងអ្នកជិះផង ដោយសារឯង អញនឹងបំបាក់បំបែកទាំងរទេះចំបាំង នឹងអ្នកបរ ដោយសារឯង អាល់គីតាប យើងបានប្រើអ្នកសម្រាប់កំទេចសេះ និងទាហានដែលជិះនៅលើវា យើងបានប្រើអ្នក សម្រាប់កំទេច រទេះចំបាំង និងអ្នកបរវា។ |
ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។
លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។
ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា
មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។
នៅតុយើង អ្នករាល់គ្នានឹងបានឆ្អែតដោយសាច់សេះ រទេះចម្បាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់អស់ទាំងសេះរបស់ឯង ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មាន របស់ឯងដែរ។
មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
យើងនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន យើងនឹងបំបាក់អស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។
គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងវាយសេះឲ្យជ្រួលច្របល់ ហើយឲ្យពួកអ្នកជិះត្រូវវិលខួរដែរ យើងនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយសេះរបស់សាសន៍ទាំងប៉ុន្មានឲ្យខ្វាក់ភ្នែក។
ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេទ័ព សាច់ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសាច់សេះ និងពួកអ្នកដែលជិះសេះ គឺជាសាច់មនុស្សទាំងអស់ ទាំងអ្នកជា អ្នកខ្ញុំគេ ទាំងអ្នកតូច ទាំងអ្នកធំ»។