ព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
យេរេមា 50:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នែ៎ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់ សម្រាប់ចាប់អ្នក ហើយអ្នកត្រូវជាប់ដែរ អ្នកមិនបានដឹងខ្លួនសោះ គឺបានរកអ្នកឃើញ ហើយចាប់បាន ពីព្រោះអ្នកបានតយុទ្ធនឹងព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា អាល់គីតាប បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងអុលឡោះតាអាឡា។ |
ព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
«ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។
ព្រះអង្គមានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងព្រះអង្គ ហើយមានសេចក្ដីសុខឬទេ?
លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
យើងនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្ដីស្ញែងខ្លាច រណ្តៅ និងអន្ទាក់ មកលើអ្នកហើយ។
អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះយើងនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរហូត ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវយកប្រទាលមុខសះ ទៅបិទឲ្យវាបាត់ឈឺ ប្រសិនបើនឹងមើលឲ្យជាបាន។
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។