នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
យេរេមា 50:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចម្រូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកុំទុកឲ្យមានអ្នកសាបព្រោះ ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន ទៀតឡើយ។ រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច ពីមុខដាវរបស់កងទ័ពដែលមកវាយលុក ហើយម្នាក់ៗវិលទៅរកប្រជាជន និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ នឹងអ្នកដែលកាន់កណ្តៀវក្នុងរដូវចំរូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។ អាល់គីតាប ចូរកុំទុកឲ្យមានអ្នកសាបព្រោះ ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន ទៀតឡើយ។ រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច ពីមុខដាវរបស់កងទ័ពដែលមកវាយលុក ហើយម្នាក់ៗវិលទៅរកប្រជាជន និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ |
នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
ព្រះអង្គបានចេញពីទីលំនៅរបស់ព្រះអង្គ ដូចជាសិង្ហ ដ្បិតស្រុករបស់គេក្លាយជាទីស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួកជិះជាន់ និងសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
ព្រះអង្គបានធ្វើឲ្យដួលច្រើនគ្នាហើយ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា៖ ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង នៅឯស្រុកកំណើតរបស់យើងវិញ ដើម្បីគេចឲ្យរួចពីដាវដែលធ្វើទុក្ខនេះ។
យើងនឹងបំបាក់បំបែកទាំងគង្វាល និងហ្វូងសត្វ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារអ្នក។
យើងរាល់គ្នាចង់តែមើល៍បាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង។
ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
ហេតុនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងទីធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងពោលថា "វរហើយ វរហើយ!" គេនឹងហៅពួកអ្នកស្រែចម្ការឲ្យមកយំសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញមកទ្រហោយំ