Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 50:16 - អាល់គីតាប

16 ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះ ឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ី‌ឡូន ទៀត​ឡើយ។ រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេច ពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុក ហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន និង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចម្រូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះ ឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ី‌ឡូន ទៀត​ឡើយ។ រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេច ពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុក ហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន និង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចំរូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។

សូមមើលជំពូក ចម្លង




យេរេមា 50:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។


ទ្រង់​បោះ​បង់​ចោល​ស្រុក​របស់​ទ្រង់ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​អុលឡោះ‌តាអាឡា​បាន​កំទេច​ស្រុក​នេះ ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​កំហឹង ដ៏​ខ្លាំង​របស់​ទ្រង់ ឥត​ត្រា​ប្រណី​ឡើយ។


ទ្រង់​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញ ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។


យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​អ្នក​គង្វាល និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ និង​គោ​ដែល​គេ​ទឹម យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្ត និង​ទេសា‌ភិបាល។


ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ី‌ឡូន​ដែរ តែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​បាន​ទេ។ ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង ផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។


អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ទី​សាធារណៈ​ទាំង​អស់ គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម